សូមប្រុងប្រយ័ត្នផង! ចាប់បានក្រពើមួយក្បាលដែលរសាត់តាមជំនន់ទឹកភ្លៀងមកដល់ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖ កូនក្រពើមួយក្បាលទៀតទម្ងន់ប្រហែលជាង២គីឡូក្រាម ត្រូវបានប្រជាការពារសង្កាត់លេខ៣ ចាប់បាននៅតាមផ្លូវទៅវត្តលើ នាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ក្រោយឃើញកូនក្រពើនេះឡើងមកនៅលើផ្លូវ។

បច្ចុប្បន្នកំពុងរក្សាទុកបណ្តោះអាសន្នដើម្បីប្រគល់ជូនមន្ត្រីជំនាញមកពិនិត្យនិងទទួលយក។ ករណីនេះមន្ត្រីជំនាញអាចទាក់ទងទៅកាន់អជ្ញាធរសង្កាត់លេខ៣។ សូមបញ្ជាក់ថានេះជា កូនក្រពើទី២ហើយដែល រសាត់តាមជំនន់ទឹកភ្លៀងមកដល់ក្នុងក្រុងព្រះសីហនុ និងត្រូវបានចាប់ទុកនៅថ្ងៃ១១សីហា២០១៩នេះ។

ប្រភព៖ ហ៊ុយ​ ប៊ុនឡេង

Reply